khmer eng
  • សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវ ម៉ំ សណ្តាប់ យាង និងអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
     
    ចែករំលែក ៖


    ក្រោមព្រះរាជ​ហឫទ័យ​ទុកដាក់​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខរបស់កូនចៅ​ ចៅទួតរបស់ព្រះអង្គជា​យុទ្ធជនកងទ័ព​ដ៏អង់អាចក្លាហានរបស់​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ និង​ប្រជានុរាស្ត្រ​ភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិនព្រះកុសុមៈ​ សម្តេច​ព្រះមហា​ក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គសព្វព្រះរាជ​ហឫទ័យ​ប្រោសព្រះរាជទាន​ សម្តេចរាជបុត្រី​ ព្រះអនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និង​ជា​សាមាជិកាព្រឹទ្ធសភា រួមជាមួយលោកជំទាវ ម៉ំ សណ្តាប់ បាននាំយកនូវព្រះរាជបណ្តាំផ្ញេីសួរសុខទុក្ខ​ ព្រមទាំងពរជ័យ​ និងព្រះរាជទ្រព្យ ជាថវិកានិងសារុង ជូនវីរកងទ័ព​ និងជនភៀសសឹកសរុបចំនួន១៤នាក់ និងបន្តទៅមន្ទីពេទ្យព្រះកេតុមាលា មាន ១៧នាក់ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មាន ២០នាក់។

    ជាមួយគ្នានេះផងដែរ​ សម្តេចរាជបុត្រី​​ បាន​បន្ថែមថវិកា ដែលមានការចូលរួមពីលោកជំទាវប្រធាន មាន សំអាន និង លោកជំទាវ មុំ សណ្តាប់ លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភា ជូនដល់វីរកងទ័ព​ និងប្រជាពលរដ្ឋភៀសសឹកខាងលើ និងកំពុងនៅព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីដង្ហែតាមព្រះរាជ​តម្រិះ​ និងព្រះរាជគំរូដ៏​ឧត្តុងឧត្តមរបស់​សម្តេចព្រះមហាក្សត្រី​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ និង​ព្រះករុណា​ជា​អម្ចាស់ជីវិតលេីត្បូង​ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុតផងដែរ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី១០ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ